មាតិកា
ក្រចេះ ៖ការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅស្រុកស្នួល
ចេញ​ផ្សាយ ១៥ កញ្ញា ២០២១
203

ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យនីតិកម្មកសិកម្ម  បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម នៅស្រុកស្នួលបានចំនួន ០៨ដេប៉ូ ហើយក្រុមការងារបានធ្វើការណែនាំដល់អាជីវករទាំងអស់មានដូចខាងក្រោម៖

១- ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលបានឆ្លងវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវ:ស្តីពីការគ្រប់គ្រងសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន

២- ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្មនៅក្នុងដេប៉ូរបស់ខ្លួន ដោយធ្វើការស្មើសុំនៅច្រកចេញចូលតែមួយតាមបណ្តា ក្រុង-ស្រុក និងក្នុងករណីដែលជិតផុតសុពលភាពត្រូវស្នើសុំបន្ត

៣- ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម

៤-ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពីការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។

៥-ណែនាំបងប្អូនអាជីវករទាំងអស់ត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ជាប្រចាំពេលលក់ថ្នាំ និងជីដល់កសិករ ដើម្បីការពារជំងឺកូវីត ១៩ ដែលកំពុងរីករាលដាល។

ចំនួនអ្នកចូលទស្សនា
Flag Counter