ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក លាង ពន្លឺ អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម ញឹម ឧត្តមវឌ្ឍនា អនុប្រធានការិយាល័យកសិ-ឧស្សាហ លោក ញ៉ឹក ស៊ុនណារី និងលោក គង់ វណ្ណរ័ត្ន បានចូលរួមកិច្ចប្រជុំ ស្តីពី លទ្ធផលនៃការចុះវាស់វែងដីជូនប្រជាពលរដ្ឋក្នុងតំបន់ដីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចស៊ី អេច ភី ប៊ី និងរៀបចំផែនការដេីម្បីចុះអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុក ឃុំ និងភូមិ កិច្ចប្រជុំបានរៀបចំឡើងនៅសាលប្រជុំមេគង្គ នៃរដ្ឋបាលខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម