ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយ នគរបាលអធិការស្រុកសំបូរ សហគមន៍នេសាទកោះផ្តៅ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងតំបន់អភិរក្សជលផល ចំណុចកោះដំឡូងធំ ដោយប្រើទូកចំនួន ០២គ្រឿង អ្នកចូលរួមល្បាតចំនួន ០៦នាក់។
ជាលទ្ធផល៖ បានដកហូតឧបករណ៍នេសាទមងបណ្តែតក្រលាធំ ចំនួន ១៥ត្បូង ប្រវែង១២០០ម៉ែត្រ ក្រលា១៣-១៦សង់ទីម៉ែត្រ។ វត្ថុតាងដែលបានដកហូត បានបំផ្លាញចោលនៅស្នាក់ការសហគមន៍កោះផ្តៅ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម