ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរួមមាន៖
* នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វបានសហការជាមួយក្រុមប្រឹក្សាឃុំសន្តាន់ ស្រុកសំបូរ រៀបចំប្រជុំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទសណ្តាន់ឡើងវិញ (សហគមន៍នេសាទបច្ចុប្បន្នត្រូវបានផុតអណត្តិ) នៅវត្តសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ក្រោមអធិបតីភាពលោក សៀន គិនអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានការចូលរួមពីលោកប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតំណាងលោកអភិបាលស្រុកសំបូរ ព្រមទាំងមានលោកមេឃុំ ជំទប់ ក្រុមប្រឹក្សា លោកមេភូមិសណ្តាន់ ភូមិធំ និងភូមិថ្មី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍នេសាទ ចំនួន ៨៦នាក់/១៣នាក់។
* បេក្ខជនឈរឈ្មោះជាគណៈកម្មការចំនួន ១៨នាក់/៤នាក់។
* ឆ្លងតាមរយៈការបោះឆ្នោតគឺ៖
១- លោក ជួប ចុន ជាប្រធានគណៈកម្មការសហគមន៍នេសាទ
២- លោក ម៉ូវ ទ្រី ជាអនុប្រធានទី១
៣- លោកស្រី យ៉ែម សុផាន ជាអនុប្រធានទី២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម