ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី សហការជាមួយរដ្ឋបាលស្រុកព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំចំបក់ មេភូមិពាក់ព័ន្ធ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ជាសមាជិកសហគមន៍នេសាទចំនួន ១១៩នាក់ (ស្រី៣៥នាក់) ស្ថិតក្រោមការដឹកនាំពីលោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានធ្វើពិធីបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទចំបក់ ឃុំចំបក់ ឡើងវិញ (សហគមន៍នេសាទបច្ចុប្បន្នត្រូវបានចប់អណត្តិ) ដោយមានការគាំទ្រថវិកាពី EU តាមរយៈគម្រោង CAPFISH Capture។ ជាលទ្ធផលគឺគណៈកម្មការសហគមន៍នេសាទថ្មីចំនួន ១១រូប ត្រូវបានជាប់ឆ្នោត ក្នុងនេះលេខរៀងទី១ មានការគាំទ្រពីសមាជិក សមាជិកាចំនួន ៦៦សំលេង លេខរៀងទី២ ស្មើនឹង ៥៥សំលេង និងលេខរៀងទី៣ ស្មើនឹង ៥៣សំលេង។
* មន្រ្តីខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមឆ្មាំទន្លេ ចុះធ្វើការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សជីវចម្រុះជលផលស្រុកសំបូរ។
ជាលទ្ធផលបាន ដកហូតបានមងចំនួន ០៣ត្បូង ក្រលា ១៥សង់ទីម៉ែត្រ ប្រវែង ២៤០ម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម