ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមសក្ខាសាលាពិគ្រោះយោបល់ផ្ទៀងផ្ទាត់លើឯកសារព្រាងគោលការណ៍ណែនាំសម្រាប់បង្កើត និងគ្រប់គ្រងសហគមន៏អេកូទេសចរណ៍ តាមបណ្តោយដងទន្លេមេគង្គលើ ប្រកបដោយនិរន្តភាព ។
* លោកនាយសង្កាត់រដ្ឋបាលផលជលពាមទេរ បានសហការជាមួយគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក អភិបាលរងស្រុកចិត្របុរី ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំនុចអូរដា (អូរអាចេន) ឃុំដារ ស្រុកចិត្របុរី។
វត្តុតាងដែលចាប់ឃាត់ និងរឹបអូសបានរួមមាន៖
- ព្រួលប្ញស្សីកំពស់ ០.៨ម៉ែត្រ មានប្រវែង ៧៣ម៉ែត្រ និងព្រួលប្ញស្សីកំពស់ ១.២ម៉ែត្រ ប្រវែង ០៦ម៉ែត្រ (សរុប ៧៩ម៉ែត្រ)
- របាំងស្បៃមុង ១២៥ម៉ែត្រ
- លបប្រឹស១០០ ចំនួន ០៦គ្រឿង ប្រវែង ៨៦ម៉ែត្រ
- បង្គោលឈើ ៥០ដើម
- បានប្រលែងកូនត្រីចម្រុះចូលព្រែកចំនួន ០៥គីឡូក្រាម វត្តុតាងបានដុតបំផ្លាញចោលនៅសាលាស្រុកចិត្របុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម