ថ្ងៃចន្ទ ១៤រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងលោកស្រី សន បុប្ផា នាយសង្កាត់រជលផលពាមទេរ បានចូលរួមប្រជុំជាមួយមន្ត្រីនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលជលផល ដើម្បីពិភាក្សាស្តីពី វិធីសាស្ត្រប្រមូលស្ថិតិ និងផ្តល់ព័ត៏មានជលផល របស់ខណ្ឌរជផ ក្រោមការគាំទ្រថវិការបស់គម្រោង EU ។
* នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចូលរួមសហការជាមួយក្រុមប្រឹក្សាឃុំចំបក់ និងលោកមេភូមិទាំង៦ ក្នុងឃុំ ដើម្បីប្រជុំជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ជាគណៈកម្មការសហគមន៍នេសាទចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម