ថ្ងៃចន្ទ ១៤រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំ ស្តីពី ការពិភាក្សា ការងារចុះអន្តរាគមន៍ជាបន្ទាន់លើការចូលរើរានទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់នៅក្នុងទីតាំងគម្រោងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន មេហ្កាស្តា អ៊ិនវេសមេន និងក្រុមហ៊ុនមេហ្កាស្តា ប្រូឌូស ដឹកនាំដោយ លោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ ដែលមានការចូលរួមពី លោកអនុប្រធានមន្ទីរ ខណ្ឋរដ្ឋបាលព្រៃឈើក្រចេះ ការិយាល័យកសិ-ឧស្សាហកម្ម និងផ្នែករដ្ឋបាលព្រៃឈើក្រចេះសរុបចំនួន ១៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម