ថ្ងៃអាទិត្យ ១៣រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយសហគមន៍នេសាទអំពិលទឹក ចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលក្នុងតំបន់អភិរក្សជីវចម្រុះជលផល ឃុំបឹងចារ និងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ប្រើទូក០២គ្រឿង អ្នកចូលរួមល្បាត ០៧នាក់។ ជាលទ្ធផល បានដកហូត និងបំផ្លាញចោល ឧបករណ៍មងក្រលា ១៦ ស.ម ចំនួន០៧ត្បូង ប្រវែង ៤៥០ម៉ែត្រ។ វត្ថុតាងទាំងអស់ បំផ្លាញចោល នៅស្នាក់ការសហគមន៍អំពិលទឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម