ថ្ងៃអាទិត្យ ១៣រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យការងារសហវិនិយោគលើប្រភពទឹកស្រោចស្រពបន្លែ ដោយបានជួបកសិករ ០៣នាក់ នៅឃុំសោប និងចុះរៀបចំប្លង់ដាំបន្លែតាមគោលការអនុត្តកសិកម្មល្អ (CamGAP) ជាមួយកសិករ ០១គ្រួសារ នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ ព្រមទាំងបានណែនាំវិធានការពារដំណាំបន្លែ ពិសេសប៉េងប៉ោះ ដែលជួបបញ្ហាស្រពោន និងរួញត្រួយ ក្រោមការគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជា CHAIN។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម