ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ស្រី ចាន់ណាត មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមប្រជុំពិនិត្យពិភាក្សា និងអនុម័តដើម្បីកំណត់ទំហំដីរក្សាការពារតំបន់ប្រាសាទព្រះធាតុក្វាន់ពីរ ស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតី ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម