មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ០១ កញ្ញា ២០២១
122

ថ្ងៃពុធ ៩រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំផ្តល់យោបល់លើការកំណត់ទិន្នន័យ សំរាប់ការរៀបចំផែនការបង្កើតស្រុកថ្មី  នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
* ផ្នែករដ្ឋបាលជលផលកាំពី បានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដោយមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ។ លទ្ធផលនៃការបង្ក្រាបគឺ រុះរើ ដកហូត និងបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន៖
-របាំងស្បៃមុង និងសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន ១៥ខ្សែ ប្រវែង ៦៥០ម៉ែត្រ។
-លូស្បៃមុង និងសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន ១៥ម៉ាត់លូ
-បង្គោលឫស្សីឃ្លៃ ចំនួន ១៦០ដើម
-លបប្រើស១០០ ចំនួន ០៥ខ្សែ ប្រវែង ២០០ម៉ែត្រ
* វត្ថតាងទាំងអស់ត្រូវបានក្រុមការងារដុតបំផ្លាញចោលនៅលើទំនប់បឹងរំលាច។
* លោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានចុះប្រមូលទិន្នន័យវារីវប្បកម្ម (បែនិងស្រះ) នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង។

ចំនួនអ្នកចូលទស្សនា
Flag Counter