ថ្ងៃពុធ ៩រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលកាំពី នៃខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដោយមានការចូលរួមពី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងសហគមន៍នេសាទ ចុះល្បាតបង្រ្កាបបទល្មើសជលផលនៅចំណុចរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ប្រើទូកចំនួន ០១គ្រឿង អ្នកចូលរួមល្បាតចំនួន ០៨នាក់ ។ ជាលទ្ធផលនៃការបង្ក្រាប បានរុះរើដកហូត បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលដូចជា៖
-របាំងស្បៃមុងសាច់ប៉ាក់ ចំនួន ១៥ខ្សែ ប្រវែង ៦៥០ម៉ែត្រ
-លូស្បៃមុងសាច់ប៉ាក់ ចំនួន ១៥ម៉ាត់លូ
-បង្គោលឫស្សីឃ្លៃ ចំនួន ១៦០ដើម
-លបប្រើស១០០ ចំនួន ០៥ខ្សែ ប្រវែង ២០០ម៉ែត្រ
-វត្ថុតាងទាំងអស់ដែលបានដកហូត បំផ្លាញចោលនៅចំណុចទំនប់បឹងរំលាច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម