មាតិកា
ក្រចេះ ៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះពិនិត្យទីតាំងសាងសង់មជ្ឍមណ្ឌលបណ្តុះបណ្តាលកសិកម្ម
ចេញ​ផ្សាយ ០១ កញ្ញា ២០២១
172

ថ្ងៃពុធ ៩រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក ឃី ចាន់ណូ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យទីតាំងដីសម្រាប់អនុវត្តគម្រោងការគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា (SACKC) ស្ថិតនៅច្បារកសិកម្ម ឃុំសំបុក ស្រុកចិត្របុរី ដោយមានការចូលរួមពី ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងមកពីប្រទេសកូរ៉េ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter