មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ សីហា ២០២១
156

ថ្ងៃពុធ ២រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖

* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត បើកវគ្គបណ្តុះបណ្តាល ស្តីពី បច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ។មានអ្នកចូលរួមចំនួន ០៧នាក់ (ស្រី ០២នាក់)

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ តំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ  របស់មន្ទីរកសិកម្មខេត្តក្រចេះ និងសហការី បានសហការជាមួយលោកមេភូមិ លោកមេឃុំ ចុះផ្តល់កូនត្រីអណ្តែងពូជ និងចំណី ដល់បណ្តុំកសិករចិញ្ចឹមត្រីចំនួនមួយបណ្តុំ ស្មើនឹង ២៥គ្រួសារ ស្ថិតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដោយក្មុងមួយគ្រួសារទទួលបានកូនត្រីចំនួន ៤៧០ក្បាល និងចំណីមួយបេតូច ស្មើនឹង ០៥គីឡូក្រាម ដោយមានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តក្រចេះ។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយក្រុមប្រឹក្សាឃុំកំពង់គរបើកវគ្គប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី ជលផលនិងលិខិតបទដ្ឋានពាក់ព័ន្ធ នៅសាលាឃុំកំពង់គរ ដែលមានអ្នកចូលរួមសរុបចំនួន ១១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter