ថ្ងៃពុធ ២រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផល ដឹកនាំដោយលោក ម៉ុកពន្លក តំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាប្រធានកម្មវិធី ASPIRE របស់មន្ទីរកសិកម្មខេត្តក្រចេះ និងសហការី បានសហការជាមួយលោកមេភូមិ លោកមេឃុំ ចុះផ្តល់កូនត្រីអណ្តែងពូជ និងចំណី ដល់បណ្តុំកសិករចិញ្ចឹមត្រីចំនួនមួយបណ្តុំ ស្មើនឹង ២៥គ្រួសារ ស្ថិតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដោយក្មុងមួយគ្រួសារទទួលបានកូនត្រីចំនួន ៤៧០ក្បាល និងចំណីមួយបេតូច ស្មើនឹង ០៥គីឡូក្រាម ដោយមានការគាំទ្រពីកម្មវិធីផ្សព្វផ្សាយកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម