ថ្ងៃពុធ ២រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ញឹម ឧត្តមវឌ្ឍនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមប្រជុំសម្របសម្រួលករណីទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច កាម៉ាដេនូ ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី អភិបាលស្រុកសំបូរ មេឃុំកោះខ្ញែរ និងភាគីទំនាស់ទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម