ថ្ងៃអង្គារ ១រោច ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយលោកប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកសំបូរ បានចុះផ្សព្វផ្សាយពីបច្ចេកទេស និងអន្តរាគមន៍ព្យាបាលជម្ងឺដុំពកលើស្បែក សត្វគោ ក្របី នៅឃុំក្បាលដំរី ស្រុកសំបូរ និងបានផ្តល់ថ្នាំប្លឺមេទីឡែន ចំនួន ៤០លីត្រ ដល់អាជ្ញាធរ កសិករ ភ្នាក់ងារសុខភាពសត្វភូមិ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ០៣នាក់ ក្នុងនោះមានគោសរុបចំនួន ៥៣៥ក្បាល គោឈឺសរុបចំនួន ៦៨ក្បាល ព្យាបាលជាបានចំនួន ៣៩ក្បាល គោតូចៗស្លាប់ចំនួន ០៤ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម