ថ្ងៃចន្ទ ១៥កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ស៊ឹម ឌីម៉ង់ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក ឈូក សំណាង អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលពីចម្ងាយ ស្ដីពី ការប្រើប្រាស់កម្មវិធី Scan Code សំគាល់បែបផែនសកម្មភាពរបស់ថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានការចូលរួមពីមន្ទីរកសិកម្ម រាជធានី-ខេត្តទាំងអស់ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម