មាតិកា
ក្រចេះ ៖ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ចុះពិនិត្យស្ថានភាពដាំដុះបន្លែ ប្រភពទឹកស្រោចស្រពជាពិសេស លើកទឹកចិត្តដល់កសិករដាំដុះបន្លែ
ចេញ​ផ្សាយ ២២ សីហា ២០២១
262

ថ្ងៃសៅរ៍ ១៣កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អមដំណើរដោយ លោក សំ អាង ប្រធានការិយាល័យក្សេត្រស្រាស្ត្រ និងផលិតភាពកសិកម្ម និងលោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យស្ថានភាពដាំដុះបន្លែ ប្រភពទឹកស្រោចស្រព និងជំរុញ លើកទឹកចិត្តដល់កសិករដាំដុះបន្លែ និងបានផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺកូវីដ១៩ ការរៀបចំអនុវត្តបច្ចេកទេសដាំដុះ ការថែទាំ និងបច្ចេកទេសប្រមូលផលបន្លែ  ដល់កសិករចំនួន ០៥គ្រួសារ នៅឃុំគោលាប់ ឃុំចង្រ្កង់ ស្រុកចិត្របុរី និងសង្កាត់ក្រគរ ក្រុងក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter