ថ្ងៃសុក្រ ១២កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក សន ចំរ៉ុង អភិបាលរងស្រុកចិត្របុរី បានដឹកនាំកិច្ចប្រជុំ និងសម្របសម្រួលទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ជាមួយក្រុមហ៊ុន ដូវទឺសាយហ្គន ប៊ិញហ្វឿក អេស ប៊ី ខេ នៅទីស្នាក់ការរបស់ក្រុមហ៊ុន ស្ថិតនៅឃុំកន្តួត ស្រុកចិត្របុរី ដោយមានការចូលរួម ពីរដ្ឋបាលស្រុកចិត្របុរី ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ការិយាល័យកសិ-ឧស្សាហកម្ម និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ១៦នាក់ ស្រី០៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម