ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះពិនិត្យ និងសួរសុខទុក្ខលោក ថុង វណ្ណដា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ដែលមានជំងឺពិការជើង កំពុងស្នាក់នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឳកាសនោះ លោកប្រធានមន្ទីរ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៤០០ ០០០រៀល សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ជាពិសេស លោកប្រធាន បានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពបន្ថែមទៀត និងខិតខំការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំលែងថ្មី ឈ្មោះ ដែលតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម