ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំសិក្ខាសាលាបញ្ចប់កម្មវិធីភាពជាដៃគូវិស័យព្រៃឈើ និងជលផល ដំណាក់កាលទី២ និងការចាប់ផ្ដើមកម្មវិធីដំណាក់កាលទី៣ តាមរយៈកម្មវិធី zoom meeting នៅសាលប្រជុំខណ្ឌរដ្ឋបាលជលផល។
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំជាមួយអជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរពាក់ពន្ធ័ អង្គការ NRD នៅសាលាស្រុកសំបូរ ទាក់ទងនឹងការរៀបចំបណ្តាញសហគមន៍នេសាទ ក្រោមអធិបតីភាពលោក សូម សារិត អភិបាលស្រុកសំបូរ។
* ផ្នែករដ្ឋបាលជលផលកាំពី បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន លីណាត អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ នៅសាលប្រជុំរដ្ឋបាលក្រុងក្រចេះ។
* មន្រ្តីខណ្ឌរដ្ឋបាលជលផលបានចុះដើម្បីប្រជុំរៀបចំផែនការគ្រប់គ្រងកន្លែងនេសាទនៅកែងកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដឹកនាំដោយ លោក អ៊ុល គឹមស៊ា (អនុប្រធាការិយាល័យបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ) លោក វ៉ែន សុខ ( មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ) ក្នុងគម្រោង (CAPFISH Capture)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម