មាតិកា
ក្រចេះ ៖ការិយាល័យនីតិកម្មកសិកម្ម ចុះធ្វើអធិការកិច្ចដេប៉ូលក់ថ្នាំ និងជីកសិកម្ម នៅក្នុងស្រុកព្រែកប្រសព្វ
ចេញ​ផ្សាយ ១៨ សីហា ២០២១
145

ថ្ងៃពុធ ១០កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំការិយាល័យនីតិកម្មកសិកម្ម ចុះធ្វើអធិការកិច្ចដេប៉ូលក់ថ្នាំ និងជីកសិកម្ម នៅក្នុងស្រុកព្រែកប្រសព្វ ទទួលបានលទ្ធផលដូចខាងក្រោម៖

១.ធ្វើអធិការកិច្ចបានចំនួន ០៣ ដេប៉ូ ក្នុងនោះបានណែនាំអោយម្ចាស់ដេប៉ូថ្មីចំនួន ០១កន្លែង ទៅស្នើសុំលិខិតអនុញ្ញាតពីការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកព្រែកប្រសព្វ។

២.ផ្សព្វផ្សាយលិខិតលេខ ១៥៣៣ កសក  ស្តីពី ការពង្រឹង ការអនុវត្តច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់ម្ចាស់ដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងជួយទប់ស្កាត់ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់គ្រប់រូបភាពតាមច្រកព្រុំដែន។

៣.ណែនាំពីការពិនិត្យព័ត៌មានតាមប្រព័ន្ធ QR code សម្រាប់ព័ត៌មានចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្ម។

៤.ណែនាំបងប្អូនអាជីវករទាំងអស់ ត្រូវពាក់ម៉ាស់ជាប្រចាំក្នុងពេលលក់ថ្នាំ និងជីដល់កសិករ ដើម្បីការពារជំងឺកូវីត-១៩ ក៏ដូចជាសារធាតុពុលផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter