មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១៨ ខែសីហា
ចេញ​ផ្សាយ ១៨ សីហា ២០២១
118

ឆ្នាំ២០២១ ថ្ងៃពុធ ១០កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖

*  លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានចូលរួមសម្របសម្រួល កម្មវិធីចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺរកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនដល់គ្រួសារថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅមន្ទីរសុខាភិបាលខេត្ត។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជា មួយនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល និងសហគមន៍នេសាទកោះផ្តៅ ចុះល្បាតត្រួតពិនិត្យកន្លែងអភិរក្សជីវចម្រុះជលផល ចំនុចឃុំកំពង់ចាម ស្រុកសំបូរ ដោយមានការដឹកនាំល្បាតផ្ទាល់ពីលោក អ៊ុន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល។

ជាលទ្ធផល បានដកហូតវត្ថុតាងនៃបទ ល្មើសនេសាទដូចខាងក្រោម៖
-មងក្រលា ១៥ស.ម ចំនួន០១ត្បូង ប្រវែង ៤០ម៉ែត្រ
-របាំងសាច់អូនពាំងជិតព្រែកដើម្បីចាប់ត្រី ទំហំ ២២៥ម៉ែត្រការេ។
-ឌូសាច់អួនចំនួន ០១គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter