ថ្ងៃអង្គារ ៩កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខក្រចេះ និងសហការី បាននាំយកអំណោយ ជាកូនត្រីពូជរួមមាន ត្រីឆ្ពិន ត្រីប្រា ត្រីទីឡាព្យាក្រហម និងត្រីកាបឥណ្ឌា សរុបចំនួន ៣០០០កូន ចែកជូនដល់លោក សែម ម៉ារឌី មន្ត្រីសាលាខេត្ត និងតំណាងក្រុមយុវជន សសយក ខេត្តក្រចេះ ដើម្បីចិញ្ចឹមក្នុងស្រះ និងអនុវត្តជាក់ស្តែង ដកស្រង់បទពិសោធន៍ ជាពិសេសលើបច្ចេកទេសវារីវប្បកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម