ថ្ងៃចន្ទ ៨កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* នាយផ្នែករដ្ឋបាលជលផលកាំពី និងមន្ត្រីការិយាល័យជំនាញនៃមន្ទីរ បានចុះត្រួតពិនិត្យ តាមដាន និងជម្រុញ ការងារដាំដុះដំណាំ ការងារចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ដល់គ្រួសារសម្បទានិក នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលគាំទ្រដោយគម្រោង LASED ll នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
* មន្រ្តីខណ្ឌរដ្ឋបាលជលផល បានចូលរួម សហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលជលផល ដើម្បីប្រជុំរៀបចំផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍ នៅភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង គាំទ្រដោយគម្រោងខាបហ្វីស ខាបឆឺ (CAPFISH Capture)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម