ថ្ងៃសុក្រ ៥កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី សហការជាមួយក្រុមប្រឹក្សាឃុំ បាននាំយកកូនត្រីអណ្តែងពូជ ចំណី និងតង់ ដែលគាំទ្រដោយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចែកជូនដល់កសិករចំនួនពីរបណ្តុំអាជីវកម្មចិញ្ចឹមត្រី សរុប ៥០គ្រួសារ ស្ថិតនៅក្នុងភូមិគោលាប់ និងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ក្រោមអធិបតីភាពលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងជាតំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយមន្ត្រីភូមិបាលស្រុកឆ្លូង និងលោកអនុភូមិកំពង់ស្រែ ចុះទៅបឹងជ្វា ដើម្បីកំណត់ទំហំផ្ទៃដីព្រៃលិចទឹកដែលប្រជាពលរដ្ឋបានកាប់ ឆ្ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។
* ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយមន្រ្តីគម្រោង LASED ll នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះត្រួតពិនិត្យ និងតាមដានកសិករចិញ្ចឹមត្រីបង្ហាញ ចំនួន ០៦គ្រួសារ នៅដីសម្បទានសង្គមកិច្ច ឃុំសំបុក និងឃុំចង្រ្កង ស្រុកចិត្របុរី ។
* សង្កាត់រដ្ឋបាលជលផលសំបូរ ចូលរួម វគ្គបណ្តុះបណ្តាល អនឡាន (Training Course on Aquatic Product Trade and Market Development for Developing Countries )
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម