ថ្ងៃសុក្រ ៥កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងសហការី បានសហការជាមួយក្រុមប្រឹក្សាឃុំ នាំយកកូនត្រីអណ្តែងពូជ ចំណី និងតង់ ដែលគាំទ្រដោយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចែកជូនដល់កសិករចំនួន ពីរបណ្តុំអាជីវកម្មចិញ្ចឹមត្រី សរុបមានចំនួន ៥០គ្រួសារ ស្ថិតនៅក្នុងភូមិគោលាប់ និងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម