មាតិកា
កម្មវិធី ASPIRE ខេត្តក្រចេះ ៖កសិករ កូយ កញ្ញា ការសាងសង់តូបលក់បន្លែមិនទាន់រួចក៏ដោយ គាត់ចាប់លក់បន្លែនៅលើតុ ជាបណ្តើរៗ នៅមុខទីតាំង
ចេញ​ផ្សាយ ១២ សីហា ២០២១
465

បងស្រី គយ កញ្ញា ជាកសិករសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ជ្រើសរើសជាកសិករឆ្នើមដែលត្រូវទទួលបានការសាងសង់កន្លែងប្រមូលផ្តុំលក់កសិផលកសិកម្ម ជំហាន១ (Collecting Center) ដែលមានទីតាំងស្ថិតនៅខាងស្តាំដៃ តាមបណ្តោយផ្លូវ ពីស្រុកឆ្លូងទៅទីរួមខេត្តក្រចេះ ដែលមានចំងាយប្រហែល ៣០០ម៉ែត្រ ពីផ្សារឆ្លូង។ ការសាងសង់គឺមិនទាន់រួចនៅឡើយទេគិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ។ ជាលទ្ធផលគឺបានប្រក់ដំបូលសង្កសី និងព្រំដំបូលរួចហើយ។ ទោះបីជាទីតាំងប្រមូលផ្តុំលក់កសិផលកសិកម្មសាងសង់មិនទាន់រួចក៏ដោយ បងស្រី គយ កញ្ញា បានចាប់លក់បន្លែនៅលើតុ មុខទីតាំងនេះ ហើយបន្លែដែលគាត់លក់មានដូចជា៖ ស្ពៃចង្កឹះ ននោង ត្រកួន ស្លឹកគ្រៃ សណ្តែកគួរ ត្រសក់ ត្រប់ ឆៃថាវ សាលាដ ការ៉ុត ស្លឹកខ្លឹម ម្រះ ស្នៀតពោតជាដើម។ បន្លែទាំងអស់នេះគឺរបស់គាត់ដាំខ្លួនឯងខ្លះ និងគាត់ប្រមូលទិញពីគេខ្លះ។ ជាទូទៅគឺគាត់អាចរកចំណូលបានជាមធ្យមពី ១៥០ ០០០រៀល ទៅ ២០០ ០០០រៀល ក្នុង០១ថ្ងៃ។ ជាងនេះទៅទៀតគាត់បានបញ្ជាក់ថា៖ កាលពីពេលបិទខ្ចប់ផ្សារឆ្លូង (ការរីករាលដាលជំងឺកូវីដ-១៩) គឺគាត់អាចលក់បានពី ៣០០ ០០០ ទៅ៤០០ ០០០រៀល ក្នុង០១ថ្ងៃ។ គាត់បាននិយាយថា នៅពេលការសាងសង់បានរួចរាល់ គាត់នឹងពង្រីក និងដាក់លក់កសិផលកសិកម្មឲ្យបានច្រើនជាងនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter