ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំផ្នែករដ្ឋបាលជលផលកាំពី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រការកណ្តាល នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងសហគមន៍នេសាទ ដឹកនាំដោយលោក គង់ មេត្តា អភិបាលរងក្រុងក្រចេះ ដោយប្រើទូកម៉ាសុីនចំនួន ០២គ្រឿង អ្នកចូលរួមល្បាតចំនួន ១៧នាក់ បានចុះត្រួតពិនិត្យ បង្រ្កាបបទល្មើសជលផលនៅចំណុចបឹងផ្តៅ និងព្រែកគង្វាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ។ ក្នុងនោះលទ្ធផលនៃការបង្ក្រាបមាន៖ បានរុះរើដកហូត និងបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលដូចជា៖
-របាំងសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន ៣៩ខ្សែ ប្រវែង ១៥៦០ម៉ែត្រ
-លូសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន ៤០ម៉ាត់លូ
-បង្គោលឫស្សីឃ្លៃ ចំនួន ៥៦០ដើម
-បានចាក់លែងត្រីចម្រុះចូលបឹងវិញចំនួន ០៥គីឡូក្រាម។
វត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវកម្លាំងចម្រុះសម្រេចបំផ្លាញចោលនៅចំណុចលើខ្នងទំនប់បឹងរំលាច។
* សង្កាត់រដ្ឋបាលជលផលសំបូរ បានទទួលអាំងវែកទ័រឆក់ត្រី និងអាគុយ ពីសហគមន៍នេសាទខ្សាច់លាវ ក្រោយពីគណៈកម្មាការសហគមន៍នេសាទខាងលើ ចុះល្បាតដកហូតពីជនសង្ស័យ កាលពីថ្ងៃ១១ ខែសីហា ឆ្នាំ២០២១។
* ពេលរសៀលបានចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាន (Training Course on Aquatic Product Trade and Market Development for Developing Countries )។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម