ថ្ងៃពុធ ៣កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖
* លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំផ្សព្វផ្សាយផែនការគ្រប់គ្រងសហគមន៍ នេសាទ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ដោយ មានការចូលរួមសហការពីអង្គការ NRD ក្រុមប្រឹក្សាឃុំ លោកមេភូមិ គណកម្មាការសហគមន៍នេសាទ ភូមិបាយសំណុំ ស្វាយ ចេក ជើងពាធ សរុប ១៨នាក់ ស្រ្តី ០៣នាក់ ។
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំកោះតាស៊ុយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសតាមដងទន្លេមេគង្គ ដោយដកហូត និងបំផ្លាញចោលនូវវត្ថុតាងមួយចំនួនរួមមាន៖
-របាំងព្រួលស្បៃមុងចំនួន ០៥ខ្សែ ប្រវែង ១៦០ម
-លូស្បៃមុងចំនួន ០៥មាត់លូ
-លបប្រឹស ១០០ចំនួន ០៤គ្រឿង
-បង្គោលចម្រឹងប្ញស្សីចំនួន ៤០ដើម
-ឈ្នក់ (សិប្បកម្ម) ចំនួន ០១វង់។
-ណែនាំ អប់រំអ្នកនេសាទ ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម