មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ១១ សីហា ២០២១
136

ថ្ងៃអង្គារ ២កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃ រួមមាន៖

* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី សហការជាមួយក្រុមប្រឹក្សាឃុំកោះខ្ញែរ ស្រុកសំបូរ បានរៀបចំកិច្ចប្រជុំ ស្តីពី ការធ្វើផែនទីកន្លែងដែននេសាទសហគមន៍ ការចុះកិច្ចព្រមព្រៀង និងដំណើរការរៀបចំចុះបញ្ជីរទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគម្ន៍នេសាទចំនួន ០៣ ស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ក្រោមអធិបតីភាពលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
* នាយរងខណ្ឌរដ្ឋបាលជលផល បានចូលរួមប្រជុំផ្សព្វផ្សាយផែនការគ្រប់គ្រងសហគមន៍នេសាទ នៅឃុំបឹងចារ ស្រុកសំបូរ ដោយមានការចូលរួមសហការពីអង្គការ NRD ក្រុមប្រឹក្សាឃុំ លោកមេភូមិ គណកម្មាការសហគមន៍នេសាទ សរុប ១៨ នាក់ ស្រ្តី ០៣នាក់ ។
* មន្រ្តីខណ្ឌរដ្ឋបាលជលផល បានដឹកនាំក្រុមឆ្មាំទន្លេតំបន់កាំពី និងកម្លាំងប្រជាកាពារសំបុក ចុះល្បាតក្នុងកំបន់អភិរក្សសត្វផ្សោត បានដកហូតឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន÷ លបប្រើស១០០ (លបម៉ាឡេ) ចំនួន ១៣គ្រឿង មានប្រវែង ៦៥ម ក្រលាពី១.៥-២សម។

 

ចំនួនអ្នកចូលទស្សនា
Flag Counter