មាតិកា
ក្រចេះ ៖មន្ត្រីតាមដានវាយតម្លៃនៃកម្មវិធី ASPIRE បានចុះពិនិត្យការដាំដុះដំណាំបន្លែ និងកសិករចិញ្ចឹមមាន់
ចេញ​ផ្សាយ ០៩ សីហា ២០២១
199

ថ្ងៃចន្ទ ១កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក ជូ ចាន់សិត្យា មន្ត្រីតាមដានវាយតម្លៃនៃកម្មវិធី ASPIRE បានចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ធន់ ប៊ុនធី ស្ថិតនៅភូមិស្រឡៅដំណាក់ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ។

ក្នុងនោះកសិករប្រមូលផលបាន ១ លើក រួមមាន៖
១) ស្ពៃតឿ ៦២ គីឡូក្រាម តម្លៃ ៤០០០ រៀល/គីឡូក្រាម
២) ស្ពៃក្រញាញ់ ១៦៧ គីឡូក្រាម តម្លៃ ៤០០០ រៀល/គីឡូក្រាម
៣) ស្ពៃចង្កឹះ ៨០ គីឡូក្រាម តម្លៃ ៣៥០០ រៀល/គីឡូក្រាម។
និងបានចុះពិនិត្យការចិញ្ចឹមមាន់នៅឃុំខ្សាច់អណ្តែត ស្រុកឆ្លូង និងឃុំចំបក់ ស្រុកព្រែកប្រសព្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter