មាតិកា
ក្រចេះ ៖របាយការណ៍លទ្ធផលបង្រ្កាបបទល្មើសព្រៃឈើចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា
ចេញ​ផ្សាយ ០៩ សីហា ២០២១
277

ថ្ងៃចន្ទ ១កើត ខែស្រាព៍ណ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ របាយការណ៍លទ្ធផលបង្រ្កាបបទល្មើសព្រៃឈើចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា រួមមាន៖
-ថ្ងៃទី០៩-៨-២០២១ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានសហការជាមួយកំលាំងនរគបាលបានចាប់រថយន្តបានចំនួន ០១គ្រឿង ដឹកឈើអារប្រភេទលេខ១ និងក្រៅលំដាប់ថ្នាក់ចំនួន ០២ម៉ែត្រ ត្រីគុណ ៣៤១ នៅចំនុចភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
-ថ្ងៃទី០៧-៨-២០២១ សង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍន: បានសហការជាមួយកំលាំងយោធាស្រុកបានចាប់ទូកបានចំនួន ០១គ្រឿង ដឹកឈើអារប្រភេទលេខ១ និងលេខ២ ចំនួន ០១ម៉ែត្រត្រីគុណ ៦៤៨ នៅចំនុចភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
-ថ្ងៃទី០៧-៨-២០២១ សង្កាត់
រដ្ឋបាលព្រៃឈើឃ្សឹម បានសហការជាមួយកំលាំង កងរាជអាវុធហត្ថបានចាប់រថយន្ត ០១គ្រ ដឹកឈើអារប្រភេទលេខ២ ចំនួន ០២ម៉ែត្រត្រីគុណ ៩៦៣ នៅចំនុចភូមិ ក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter