ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមាន៖
* លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ (Zoom meeting) ជាមួយលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល និងមន្ត្រីអង្គការ WWF ក្នុងគោលបំណងគឺ ពិនិត្យលើផែនការសកម្មភាពឆ្នាំ២០២២ របស់អង្គការ WWF និងរដ្ឋបាលជលផល ទាក់ទងនឹងការងារអភិរក្សផ្សោត និងជីវចម្រុះជលផល នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
* នៅពេលរសៀលលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផល ដើម្បីបើកកិច្ចប្រជុំ ស្តីពី ការបូកសរុបផែនការសកម្មភាពប្រចាំខែកក្កដា និងទៅដៅបន្តខែសីហា នៅខណ្ឌរដ្ឋបាលជលផលក្រចេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម