មាតិកា
ក្រចេះ ៖ប្រជុំពិភាក្សា និងពិនិត្យលើការកំណត់ដីអតីតក្រុមហ៊ុន អាយ ភី ឌី
ចេញ​ផ្សាយ ០៥ សីហា ២០២១
167

ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តក្រចេះ បានចូលរួមកិច្ចប្រជុំចំនួន២គឺ៖

១-ប្រជុំពិភាក្សា និងពិនិត្យលើការកំណត់ដីអតីតក្រុមហ៊ុន អាយ ភី ឌី ដែលបច្ចុប្បន្នជាដីស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើក្បាលដំរី ដើម្បីរៀបចំស្នើសុំជាដីសម្បទានសង្គមកិច្ច របស់គម្រោង Lased III

២-ប្រជុំពិនិត្យ និងសម្រេចលើលទ្ធផលរបស់ក្រុមការងារចុះវាស់វែង លើទីតាំងដីស្នើសុំចុះបញ្ជីដីឯកជនរបស់លោក ហុង ម៉ុងហេង ដែលមានទីតាំងស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter