មាតិកា
ក្រចេះ ៖ការដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចកាម៉ាដេនូ
ចេញ​ផ្សាយ ០៥ សីហា ២០២១
166

ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោក ញឹម ឧត្តមវឌ្ឍនា អនុប្រធានការិយាល័យកសិ-ឧស្សា​ហកម្ម បានចូលរួមដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចកាម៉ាដេនូ ដឹកនាំដោយឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ស្រុក ឃុំ ភូមិ តំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋពាក់ព័ន្ធ ដែលមានទីតាំងស្ថិតនៅស្រុកសំបូរ។

ចំនួនអ្នកចូលទស្សនា
Flag Counter