ថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះចាក់វ៉ាក់សាំងសារទឹក គោ ក្របី នៅភូមិតាងួន ឃុំវឌ្ឍន: ស្រុកសំបូរ បាន ចំនួន ២៥៦ក្បាល និងបានផ្សព្វផ្សាយ ដល់កសិករ ចំនួន ១០គ្រួសារ ដែលមានគោសរុប ៦៥ក្បាល ក្នុងនោះមានគោឈឺសរុបចំនួន ២៧ក្បាល មន្រ្តីបសុព្យាបាលបានណែនាំដល់កសិករអំពី ប្រភពជំងឺ រោគសញ្ញា វិធានការការពារ និងការព្យាបាលជំងឺដុំពកលើស្បែកគោក្របី ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម