ថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ម៉ៅ វិចិត្រ អនុប្រធានអនុកម្មវិធី ASPIRE លោក ជូ ចាន់សិត្យា មន្ត្រីតាមដានវាយតម្លៃ និងលោក ហ៊ៅ គឹមស្រេង ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានចុះពិនិត្យការងារសាងសង់ កន្លែងប្រមូលផ្តុំកសិផល (Collecting Center) នៅក្នុងស្រុកសំបូរ និងក្រុងក្រចេះ។ និងបានបន្តចុះពិនិត្យការងារដាំដុះដំណាំ និងចិញ្ចឹមសត្វរបស់កសិករឈ្មោះ សំ សឿន ស្ថិតនៅឃុំសណ្តាន់ ស្រុកសំបូរ។ កសិករចញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ក្នុងរយៈពេល ៦ខែកន្លងទៅនេះកសិករលក់បានកូនមាន់ចំនួន ៦០០ ក្បាល/ខែ ជាមធ្យមតម្លៃ ៣៥០០ រៀល/ក្បាល កូនមាន់អាយុ ០៣ថ្ងៃ ។ ដែលឡែកមាន់សាច់ក្នុងរយៈពេល ៦ខែកន្លងទៅនេះកសិករលក់បាន ជាមធ្យម ៤៥ គីឡូក្រាម/ ខែ តម្លៃ ១៦០០០ រៀល/គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម