ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារដែលអនុវត្តគម្រោងសាកវប្បកម្មកម្ពុជា CHAIN បានចូលរួមប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២១ នៅការិយាល័គម្រោង CHAIN លទ្ធផលនៃកិច្ចប្រជុំរួមមាន៖
១.បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក និងរៀបចំផែនការបន្ត
២.បានកំណត់គោលដៅ និងកសិករសម្រាប់ចុះសិក្សាពីការកត់ត្រារបស់កសិករ
៣.បានរៀបចំគ្រោងផែនការយុទ្ធសាស្ត្រ ក្នុងការអនុវត្តយុទ្ធសាស្ត្រសាកវប្បកម្មក្នុងខេត្ត
៤.បានរៀបចំគ្រោងមេរៀនសម្រាប់បណ្តុះបណ្តាលដល់តួអង្គទីផ្សារ និងការងារផ្សេងៗទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម