មាតិកា
ក្រចេះ ៖ការិយាល័យផលិតកម្មនិងបសុព្យាបាលចុះណែនាំ និងផ្សព្វផ្សាយ អំពី ជំងឺ​ដុំពកលើស្បែកគោ ក្របី ជូនដល់អាជ្ញារធរ
ចេញ​ផ្សាយ ០៤ សីហា ២០២១
137

ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង បានចុះផ្សព្វផ្សាយ ដល់អាជ្ញារធរ និងកសិករ នៅភូមិទួលមនោរម្យ សង្កាត់ក្រគរ និងភូមិរកាកណ្តាល២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ អំពី ប្រភពជំងឺ រោគសញ្ញា វិធានការការពារ និងការព្យាបាលជំងឺដុំពកលើស្បែកគោក្របី ដែលមានអ្នកចូលរួមសរុប ១០ នាក់ ដែលមានគោសរុប ៩៦ក្បាល ក្នុងនោះគោឈឺសរុបចំនួន ៣៦ក្បាល (នៅភូមិទួលមនោរម្យ) និងអ្នកចូលរួមសរុវចំនួន ២២នាក់ ដែលមានគោសរុប ៩៥ក្បាល ក្នុងនោះគោឈឺសរុបចំនួន ២៥ក្បាល (នៅភូមិរកាកណ្តាល២) ។

ចំនួនអ្នកចូលទស្សនា
Flag Counter