មាតិកា
ក្រចេះ ៖ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បង្ក្រាបបទល្មើសជលផលនៅតាមដងព្រែកឆ្លូង
ចេញ​ផ្សាយ ០១ សីហា ២០២១
153

ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរួមមាន÷ 
* ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញាររងអមសាលាតំបូងខេត្តក្រចេះ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ដោយដកហូតបានដាយចាប់ត្រីចំនួន ០១វង់មាន ទំហំ ៣០ម×៩ម ក្រលាពី ២-៨សម (ឧបករណ៍នេសាទឧស្សាហកម្ម) ក្នុងរដូវបិទនេសាទ និងឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់វត្ថុតាងចំនួន ០១នាក់ផងដែរ។ ដោយមានការលំបាកក្នុងការដឹកជញ្ជូន វត្ថុតាង ក្រុមការងារបានស្នើសុំគោលការណ៍សម្រេច ពីឯកឧត្តមព្រះរាជអជ្ញារអមសាលាតំបូងខេត្តក្រចេះ ដើម្បីដុតបំផ្លាញចោលនៅនឹងកន្លែង។ ចំពោះជនសង្ស័យត្រូវបានសម្ថកិច្ចជំនាញកសាងសុំណុំឯកសារ បញ្ជូនទៅកាន់សាលាតំបូងខេត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីស្នើសុំចាត់ការបន្តតាមនីតិវិធីច្បាប់ ស្តីពី ជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter