ថ្ងៃសុក្រតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក លាង ពន្លឺ ប្រធានសម្របសម្រួលស្រុកចិត្របុរី នៃកម្មវិធី ASPIRE បានចុះពិនិត្យវឌ្ឍនភាព និងបង្ហាញផ្ទាល់អំពីការកត់ត្រាដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបន្លែ លទ្ធផលមានដូចខាងក្រោម៖
ក. កសិករឈ្មោះ ញឹក ផាន់ណី ភេទប្រុស ស្ថិតនៅក្នុងបណ្តុំអាជីវកម្មចិញ្ចឹមសត្វ ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ចិញ្ចឹមមាន់មេ ៥០ក្បាល និងឈ្មោល ១០ក្បាល និងមាន់យកសាច់ប្រមាណ ៣០០ក្បាល។
- បញ្ហាប្រឈម៖ ពុំមានកូនមាន់លក់ឲ្យទៅសមាជិកគ្រប់គ្រាន់។
+ ដំណោះស្រាយ៖ កសិករព្រមទទួលយកយោបល់របស់លោកប្រធានសម្របសម្រួលស្រុកចិត្របុរី គឺទិញទូរភ្ញាស់កូនមាន់ដែលមានលទ្ធភាពផលិត ៣៦៩កូន ក្នុង១ខែ។ ក្នុងនោះផងដែរប្រធានសម្របសម្រួលស្រុកចិត្របុរី ជួយទាក់ទងទៅអ្នកផលិតទូរភ្ញាស់កូនមាន់នៅ ខេត្តកំពង់ចាមភ្លាមៗ។
ខ.កសិករឈ្មោះ សាន ទេវី ភេទស្រី សមាជិកបណ្តុំកសិករដាំបន្លែ នៅឃុំគោលាប់ ស្រុកចិត្របុរី
-បញ្ហាប្រឈម ជំងឺផ្សិតលើដំណាំប៉េងបោះ និងដង្ហូវលើដំណាំត្រប់
+ជាដំណោះស្រាយ៖ ណែនាំឲ្យកសិករបាញ់ថ្នាំ Mancozeb លើដំណាំប៉េងបោះតាមបទដ្ឋាន និងបាញ់ថ្នាំ Emamectine លើដំណាំត្រប់តាមបទដ្ឋាន។
គ.កសិករឈ្មោះ សារ៉ាយ សុឃាក សមាជិកដាំបន្លែត្រសក់នៅឃុំគោលាប់ ស្រុកចិត្របុរី
-បញ្ហាប្រឈម៖ដង្ហូវស៊ីត្រួយដំណាំត្រសក់
+ដំណោះស្រាយ៖ ណែនាំឲ្យកសិករបាញ់ថ្នាំ Emamectine លើដំណាំត្រសក់តាមបទដ្ឋាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម