មាតិកា
ក្រចេះ ៖សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលប្រចាំថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ កក្កដា ២០២១
119

ថ្ងៃសុក្រតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖

*លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងសហការី បានសហការជាមួយ ក្រុមប្រឹក្សាឃុំបុសលាវ ចុះណែនាំ ធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មឡឥដ្ឋ និងឡក្បឿងចំនួន ០២កន្លែង នៅភូមិព្រែកតាថឹង និងភូមិព្រែកតាអាំ ទាក់ទងនឹងការប្រមូលទិញ សន្និធិ ប្រភេទដើមឈើព្រៃលិចទឹក យកមកធ្វើអូសសម្រាប់ប្រើប្រាស់ក្មុងឡ។ ក្រោយពីក្រុមការងារបានពន្យល់ ណែនាំរួច ម្ចាស់អាជីវកម្មឡទាំងពីរបានយល់ពីច្បាប់ ស្តីពី ជលផល ហើយបានយល់ព្រមផ្តិតមេដៃលើកិច្ចសន្យា បញ្ឈប់ការប្រមូលទិញអូសប្រភេទព្រៃលិចទឹក គ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ។ នឹងពេលរសៀល លោកបានបន្តចូលរួមប្រជុំតាម Zoom ជាមួយមន្ត្រីនាយកអភិរក្សជលផល និងមន្ត្រីអង្គការ WWF ស្តីពី ការជ្រើសរើសសមាជិកឆ្មាំទន្លេ ដែលជាអាជ្ញាធរមូលដ្ឋាន និងសហគមន៍ដែលមានស្នាដៃល្អក្មុងការបំពេញភារកិច្ច ស្របទៅតាមលក្ខណៈវិនិច្ឆ័យចំនួន ០៣ចំណុច ហើយក្នុងមួយខេត្តជ្រើសរើសតែម្នាក់ដើម្បីទទួលបានរង្វាន់លើកទឹកចិត្ត និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំខេត្ត ពីរដ្ឋបាលជលផល និងអង្គការ WWF
*លោកនាយរងខណ្ឌរដ្ឋបាលជលផល បានចុះសិក្សា អង្កេតសត្វផ្សោត ដោយបានសហការជាមួយក្រុមកាងារស្រាវជ្រាវរបស់អង្កការ WWF ត្រង់ចំណុចអន្លង់ផ្សោតកាំពី ជ្រោយបន្ទាយ ក្នុងនោះមាន៖
-សត្វផ្សោតពេញវ័យចំនួន ២៣ក្បាល
-សត្វផ្សោតជំទង់មានចំនួន ០២ ក្បាល។
*លោកនាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសុំកិច្ចសហការជាមួយក្រុមប្រឹក្សាឃុំថ្មគ្រែ ស្រុកចិត្របុរី  លោកមេភូមិពាក់ព័ន្ធ និងគណៈកម្មការស.ន បានអញ្ជើញឈ្មោះ អ៊ុ ពៅ ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ មកណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទដោយប្រើប្រាស់ របាំងព្រួលកាត់ទទឹងបិទជិតព្រែកខ្សោបណ្តាល​អោយស្ទះចរាចរណ៍ហ្វូងត្រី ដែលចូលពងកូននៅក្នុងបឹងនានា។

ចំនួនអ្នកចូលទស្សនា
Flag Counter