មាតិកា
ក្រចេះ ៖មន្ត្រីគម្រោង LASED II ចុះផ្ដល់សម្ភារៈបង្ហាញសម្រាប់ចិញ្ចឹមត្រី នៅដីសម្បទានចំនួន០៥
ចេញ​ផ្សាយ ៣០ កក្កដា ២០២១
136

ថ្ងៃព្រហស្បតិ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោង LASED II នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះផ្ដល់សម្ភារៈបង្ហាញចិញ្ចឹមត្រី រួមមាន៖ កូនត្រីពូជ ចំណីត្រី និងសំណាញ់ស្បៃ ជូនសម្បទានិកធ្វើបង្ហាញ ចំនួន ១៥ គ្រួសារ នៅដីសម្បទានឃុំចង្រ្កង់ចំនួន ០៣គ្រួសារ ឃុំសំបុកចំនួន ០៣គ្រួសារ ឃុំដារចំនួន ០៣គ្រួសារ ឃុំថ្មីចំនួន ០៣គ្រួសារ និងឃុំចំបក់ ស្រុកព្រែកប្រសព្វចំនួន ០៣គ្រួសារ គាំទ្រដោយគម្រោង LASED II ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter