ថ្ងៃព្រហស្បតិ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលរួមមាន៖
*នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានសហការជាមួយក្រុមប្រឹក្សាឃុំហាន់ជ័យ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងគណៈកម្មការសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជកផលនៅតាមដងព្រែកពង្រ (ព្រែកឧកញ៉ាទិត្យ) លទ្ធផលទទួលបាន៖ ធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទមងពាំងទទឹងព្រែកពង្រចំនួន ១៥សង្កាត់ (១៥កន្លែង) មានប្រវែង ៣៤៥០ម (ទំហំក្រឡា ៥សម - ១០សម) និងបង្គោលចម្រឹងប្ញស្សីចំនួន ៨០ដើម។
*នាយផ្នែករដ្ឋបាលជលផលកាំពី សហការមន្ត្រីគម្រោង LASED ll នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះផ្តល់កូនត្រី និងចំណីត្រីជូនកសិករចិញ្ចឹមត្រីបង្ហាញចំនួន ០៦គ្រួសារ នៅដីសម្បទានសង្គមកិច្ច ឃុំសំបុក និងឃុំចង្រ្កង់ ស្រុកចិត្របុរី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម