មាតិកា
ក្រចេះ ៖ការិយាល័យផលិតកម្មនិងបសុព្យាបាលចុះណែនាំ និងផ្សព្វផ្សាយ អំពី ជំងឺ​ដុំពកលើស្បែកគោ ក្របី ជូនដល់អាជ្ញារធរ
ចេញ​ផ្សាយ ២៩ កក្កដា ២០២១
144

ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះណែនាំ និងផ្សព្វផ្សាយ  អំពីជំងឺ​ដុំពកលើស្បែកគោ ក្របី ជូនដល់អាជ្ញារធរ និងកសិករ នៅភូមិរកាធំ ឃុំជ្រោយ បន្ទាយ ដែលមានអ្នកចូលរួមប្រមាណ ៥០ នាក់។ ក្នុងនោះ ១៥គ្រួសារ មានគោសរុបចំនួន ៩៣ក្បាល ក្នុងនោះគោឈឺសរុបចំនួន ៥៣ក្បាល។ ក្នុងនោះការិយាល័យបានចុះព្យាបាលសត្វបានចំនួន ០៣ក្បាល និងបានផ្តល់ថ្នាំព្យាបាលរបួស ដល់កសិករចូលរួម និងថ្នាំងចាក់ព្យាបាល ម្ជុល សឺរ៉ាំង ដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ ដើម្បីព្យាបាលបន្ត។ សូមបញ្ជាក់ថាគោឈឺទាំង ៥៣ក្បាល តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មកហើយ ភ្នាក់ងារសុខភាពសត្វភូមិ បានព្យាបាលតាមការណែពី លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានជាចំនួន ៣៥ក្បាលហើយ។

-មន្រ្តីកិច្ចសន្យា បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ហាន់ជ័យ បានចុះណែនាំ និងផ្សព្វផ្សាយ អំពីជំងឺដពលលើស្បែកគោក្របី ដល់កសិករចិញ្ចឹមសត្វចំនួន ០៥គ្រួសារ ដែលមានគោសរុបចំនួន ៥០ក្បាល ឈឺ ០៩ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter