មាតិកា
ក្រចេះ ៖ផ្នែករដ្ឋបាលជលផលកាំពី ល្បាត និងបង្ក្រាបបទល្មើសជលផល នៅចំណុចកោះដំឡូង ភូមិយាវ
ចេញ​ផ្សាយ ២៨ កក្កដា ២០២១
193

ថ្ងៃពុធ ៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយនគរបាលអធិការស្រុកសំបូរ និងសហគមន៍នេសាទកោះផ្តៅ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចកោះដំឡូង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
ជាលទ្ធផល បានឃាតចាប់បានបទល្មើសនេសាទដោយឧបករណ៍មងបណ្តែតក្រលាធំចំនួន ០១ករណី និងដកហូតវត្ថុតាងដូចជា
-មងចំនួន ០១ខ្សែ ប្រវែង ៨០ម៉ែត្រ ក្រលា ១៦សង់ទីម៉ែត្រ
-ទូកអេវឈើចំនួន ០១គ្រឿង
-ម៉ាស៊ីន កម្លាំង ១៨សេស ចំនួន ០១គ្រឿង វត្ថុតាងទាំងអស់ដែលបានដកហូតត្រូវបានរក្សាទុកនៅស្នាក់ការសហគមន៍នេសាទកោះផ្តៅ រងចាំចំណាត់ការរបស់ខណ្ឌរដ្ឋបាលជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter