ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះណែនាំកសិករចំនួន ១០គ្រួសារ មានគោ សរុបចំនួន ៨៥ក្បាល ក្នុងនោះគោឈឺសរុបចំនួន ១៥ក្បាល ស្ថិតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី អំពី ប្រភពជំងឺ រោគសញ្ញា វិធាន ការការពារ និងការព្យាបាលជំងឺដុំពកលើស្បែកគោក្របី និងបានចែកជូនថ្នាំប្លឺមីទីឡែន ជូនកសិករចូលរួមគ្រប់ៗគ្នា ជាពិសេសវិធានការការពារជំងឺផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម